បទល្មើសព្រៃឡង់ខេត្តក្រចេះ នៅតែបន្តរីករាលដាល ស្របពេលការបាត់បង់ព្រៃឈើកំពុងគំរាមកំហែងដល់ជីវិតមនុស្សជាតិ!

បើទោះបីជាមានការអះអាងពីការរឹតបន្តឹងច្បាប់ និងកិច្ចការពារពីសំណាក់មន្ត្រីជំនាញបរិស្ថាន ក៏ដូចជាអាជ្ញាធរមូលដ្ឋានយ៉ាងណាក្ដី ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅតែបន្តរងការកាប់បំផ្លាញ និងលួចលាក់ដឹកជញ្ជូនឈើចេញដោយសេរី ពីសំណាក់ក្រុមជនខិលខូច។ជាក់ស្តែង យោងតាមរបាយការណ៍បឋម និងរូបភាពភស្តុតាងស្តែងៗពីសកម្មភាពចុះល្បាតរយៈពេល ៣យប់ ៤ថ្ងៃ (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦) របស់បណ្តាញសហគមន៍ការពារព្រៃឡង់ខេត្តក្រចេះ បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពដ៏ខ្លោចផ្សា គឺគល់ឈើធំៗដែលទើបនឹងកាប់ផ្តួលថ្មីៗ…

កម្មវិធី Metfone STARS រដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ៖ ជោគជ័យដ៏អស្ចារ្យ

នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនមិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខនៅកម្ពុជា បានរៀបចំវគ្គផ្តាច់ព្រ័ត្រដ៏រំភើបនៃកម្មវិធី Metfone STARS រដូវកាលទី ២ នៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់តាមផេកផ្លូវការមិត្តហ្វូន និង MeOne។ ព្រឹត្តិការណ៍នេះបានទាក់ទាញហ្វូងមនុស្ស…

៧បទនេះ ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងរហូត ដោយឈរលើស្មារតីជាតិនិយម

តារាចម្រៀងវ័យជ្រេ ឆន សុវណ្ណរាជ ទើបទម្លាយរឿងពិត នៅពីក្រោយបទចម្រៀងរបស់ខ្លួនចំនួន ៧បទ ដោយលោកអះអាងថាបទទាំងនេះត្រូវបានផលិតឡើងតាមលំនាំបទថៃ។ ចាប់ពីពេលនេះ តទៅរូបលោកមិនអាចលើកបទទាំងនេះមកច្រៀងទៀតទេ បើទោះបីជាមានការសំណូមពរណាមួយក៏ដោយ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនតារាចម្រៀងប្រចាំផលិតកម្មហង្សមាស រូបនេះ បញ្ជាក់ថា បទទាំងនោះមានខ្លះផលិតពីរបីឆ្នាំទៅហើយ​ គឺរួមមាន៖ បទមួយខែដប់ថ្ងៃ​​ ជួបដេីម្បីបែក បងដឹង រឿងនិទានមុនចូលគេង មិនហ៊ានប្រាប់អូនផ្ទាល់មាត់…

ប្រឡូកក្នុងអាជីពចម្រៀង ១៧ឆ្នាំ ម្ចាស់បទ “ខ្នាយកាច់ ឆ្លាក់យ័ន្ដ” ថូយ ករុណា រកឃើញខ្លួនឯងកាន់តែច្បាស់!

“ខ្នាយកាច់ ឆ្លាក់យ័ន្ដ” ជាបទចម្រៀងស្នេហាជាតិ បង្ហាញពីទឹកចិត្ដលះបង់ និងអង់អាចក្លាហានរបស់យោធាខ្មែរ។នៅគ្រាដែលបញ្ហាព្រំដែនខ្មែរ-ថៃ កំពុងតានតឹង ហើយកងកម្លាំង នៃប្រទេសទាំងពីរនៅប្រឈមមុខដាក់គ្នា បទចម្រៀងមួយនេះ ត្រូវបានបងប្អូនខ្មែរចែករំលែក និងចូលស្ដាប់កាន់តែច្រើន។ បើតាមលោក ថូយ ករុណា “ខ្នាយកាច់ ឆ្លាក់យ័ន្ដ” គឺជាបទមនោសញ្ចេតនាមួយក្នុងចំណោមបទចម្រៀងចំនួន ១៣បទ ដែលលោកបាននិពន្ធ និងច្រៀងដោយខ្លួនឯងផ្ទាល់…