(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦…
Author: admin
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ សម្របសម្រួលនាំក្រុម AOT ពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩៖ ជាព្រឹត្តិការណ៍សំខាន់មួយនៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងមិនរង្គោះរង្គើ និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។
រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា
រត់ដើម្បីវីរជនជួរមុខ សូមអញ្ជើញអ្នករត់ និងសាធារណជនមកជួបជុំគ្នានៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០ ល្ងាច នៅទីក្រុង កោះពេជ្រ សម្រាប់ការរត់ជុំគ្នាចម្ងាយ ៣ គីឡូម៉ែត្រ ដើម្បីសាមគ្គីភាពជាមួយវីរជនជួរមុខ និងប្រជាជនស៊ីវិលដែលបាត់បង់ទីជម្រករបស់កម្ពុជានៅតាមព្រំដែន។ ការរត់នេះនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកោះពេជ្រ ដោយចាប់ផ្តើមនៅអគារ Élysée Tower…
នាវា Aqua Mekong នាំមកនូវបទពិសោធន៍ទេសចរណ៍ប្រណីត ជិះមើលទេសភាព ទន្លេមេគង្គ
នាវាទេសចរណ៍ប្រណីត Aqua Mekong កំពុងទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យនៅលើទន្លេមេគង្គ ដែលផ្តល់ជូននូវការធ្វើដំណើរដ៏ប្រណីតឆ្លងកាត់ប្រទេសកម្ពុជា និងវៀតណាម។ នាវានេះ ដែលជាផ្នែកមួយនៃក្រុមនាវា Aqua Expeditions ត្រូវបានគេទទួលស្គាល់ថាជា “ក្រុមនាវាទេសចរណ៍ លើដងទន្លេល្អបំផុតលើពិភពលោក” ដោយ Travel + Leisure ក្នុងឆ្នាំ ២០២៣ និង…
ទីវ តារារិទ្ធ ផ្តាំតាមខ្យល់មហាសមុទ្រថា នឹករលឹកស្រណោះខ្មែរ ខណៈកំពុងជិះកង់ឆ្លងទ្វីប ដើម្បីកុមារកម្ពុជា!
គ្មានអ្វីអាចបញ្ឈប់ទឹកចិត្តមនុស្សម្នាក់ដែលមានបេសកកម្មច្បាស់លាស់បានឡើយ ជាពិសេសនៅពេលដែលបេសកកម្មនោះគឺដើម្បីប្រយោជន៍កុមារ។ លោក ទីវ តារារិទ្ធ ជានិមិត្តរូបនៃស្មារតីពលរដ្ឋកម្ពុជាដ៏អស្ចារ្យ កំពុងតែបំពេញបេសកកម្មជិះកង់ឆ្លងទ្វីបពីអាស៊ីទៅអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារនៅកម្ពុជា។ អ្នកជិះកង់ដែលមានជំនាញថតរូប និងវីដេអូរូបនេះ បានចាប់ផ្តើមដំណើរដ៏វែងឆ្ងាយរបស់លោកកាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤ ចេញពីទឹកដីអង្គរ ខេត្តសៀមរាប។ ជាមួយនឹងគោលដៅជិះកង់ចម្ងាយប្រមាណ ២០,០០០…
គួរបើកឬបិទ ប៊ូតុងខ្យល់ដែលមានសញ្ញាព្រួញវិលជុំនេះ នៅពេលណា?
រថយន្តភាគច្រើនបំផុត គឺសុទ្ធតែមកជាមួយប៊ូតុងខ្យល់ដែលមានសញ្ញាព្រួញវិលជុំ ដើម្បីប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងៗ។ មុខងារប៊ូតុងនេះ នៅពេលយើងចុចបើក គឺប្រើប្រាស់សម្រាប់លំហូរខ្យល់ក្នុងកាប៊ីនវិលជុំ តែនៅពេលយើងបិទ វានឹងទាញយកខ្យល់ពីខាងក្រៅចូលមកក្នុងវិញ។ ដូច្នេះ តើលោកអ្នកគួរបើក ឬបិទប៊ូតុងខ្យល់នេះ នៅពេលណា ឬក្នុងស្ថានភាពណាខ្លះ? ១. ស្ថានភាពដែលគួរបើកប៊ូតុងខ្យល់នេះ ២. ស្ថានភាពដែលគួរបិទប៊ូតុងខ្យល់នេះ ដើម្បីទាញយកខ្យល់ពីខាងក្រៅ
Toyota Highlander 2025 តម្លៃជិត ៤ម៉ឺនដុល្លារ ផលិតមានកំណត់
ក្រុមហ៊ុន Toyota បានប្រកាសចេញ Highlander 2025 ដើម្បីអបអរសាទរខួប ២៥ឆ្នាំនៃការផលិតរថយន្ត SUV នេះ។ យ៉ាងណាមិញ រថយន្តនេះ មានចំនួនផលិតកំណត់ គឺតែ ២៥០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិក ខណៈតម្លៃចាប់ពី ៣៩ ៥២០ដុល្លារឡើងទៅ។ រថយន្ត Toyota…
មូលហេតុ 6 យ៉ាង ដែលអ្នកគួរពិចារណា ទិញឡានថ្មីជិះ!
បើយើងនិយាយពីកាល 10 ទៅ 15 ឆ្នាំមុនអី យើងសង្កេតឃើញថា បងប្អូននៅខ្មែរយើងនិយមប្រើឡាន ប្រភេទមួយទឹក ឬ មួយទឹកពីស្រុកគេ ដែលយើងហៅថាឡានក្រដាសពន្ធ ច្រើនមែនទែន។ ប៉ុន្តែបើយើងងាកមកមើលពេលបច្ចុប្បន្ននេះវិញ កំណើនអ្នកប្រើឡានថ្មី គឺកើនឡើងច្រើន ស្របពេលដែលក្រុមហ៊ុនលក់ឡានផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ក៏កំពុងតែកើនឡើងកាន់តែច្រើនទៅៗដែរ។ ដូចច្នេះ ក្នុងអត្ថនេះ…