៧បទនេះ ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងរហូត ដោយឈរលើស្មារតីជាតិនិយម
តារាចម្រៀងវ័យជ្រេ ឆន សុវណ្ណរាជ ទើបទម្លាយរឿងពិត នៅពីក្រោយបទចម្រៀងរបស់ខ្លួនចំនួន ៧បទ ដោយលោកអះអាងថាបទទាំងនេះត្រូវបានផលិតឡើងតាមលំនាំបទថៃ។ ចាប់ពីពេលនេះ តទៅរូបលោកមិនអាចលើកបទទាំងនេះមកច្រៀងទៀតទេ បើទោះបីជាមានការសំណូមពរណាមួយក៏ដោយ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនតារាចម្រៀងប្រចាំផលិតកម្មហង្សមាស រូបនេះ បញ្ជាក់ថា បទទាំងនោះមានខ្លះផលិតពីរបីឆ្នាំទៅហើយ គឺរួមមាន៖ បទមួយខែដប់ថ្ងៃ ជួបដេីម្បីបែក បងដឹង រឿងនិទានមុនចូលគេង មិនហ៊ានប្រាប់អូនផ្ទាល់មាត់ វេលាទឹកភ្នែក និងបទសប្បាយចិត្តទេអូន។
