រថយន្តដឹកឈើល្មើសច្បាប់អស់លក្ខ័ណជាប់អន្ទាក់សមត្ថកិច្ចបានសម្រេច!

admin By admin June 24, 2026

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសពីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុករវៀង បានឃាត់ចាប់រថយន្តចំនួន ១ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ស្ថិតលើផ្លូវជាតិលេខ ៦២ ភូមិភ្នំដែក ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ។ វត្ថុចាប់យកបានដកហូតវត្ថុចាប់យករួមមាន៖

  • យ័ន្តចំនួន១គ្រឿង ម៉ាក TUNDRA ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ
  • ឈើអារប្រភេទលេខ១(ត្រសេក) និងប្រភេទលេខ២(ផ្តៀក) សរុបចំនួន១ ម៉ែត្រត្រីគុណ៨៥២ (មួយម៉ែត្រត្រីគុណប្រាំបីរយហាសិបពីរ)

ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្នក្នុងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *